ថ្ងៃនេះយើងនឹងលើកឡើងនូវរូបមន្តធម្មជាតិមួយ ដែលជួយអ្នកឲ្យមានសុខភាពល្អ និងបង្កើនភាពស្វាហាប់រាងកាយទាំងមូល ឲ្យធន់នឹងជំងឺផ្សេងៗបាន ជាពិសេសគឺអាការផ្តាសាយ និងបញ្ហាទាក់ទងជាមួយសុខភាពបេះដូង។
រូបមន្តធម្មជាតិមួយនេះ ត្រូវបានអនុវត្តដោយជនជាតិអាល្លឺម៉ង់ជាយូរណាស់មកហើយ ព្រមទាំងជាភេសជ្ជៈសំបូរជាតិវីតាមីន ជាតិរ៉ែ និងសារធាតិចិញ្ចឹមសំខាន់ជាច្រើនផ្សេងទៀតផង។
ចង់ដឹងថា មានគ្រឿងផ្សំ និងរបៀបអនុវត្តយ៉ាងណានោះ សូមប្រិយមិត្តតាមដានការរៀបរាប់ ដូចខាងក្រោមនេះ ៖

អ្វីដែលអ្នកត្រូវការគឺមានតែ ក្រូចឆ្មារ ខ្ទឹមស និងខ្ញី តែប៉ុណ្ណោះ

អ្នកអាចទទួលទានចំនួនមួយកែវ មុនពេលទទួលទានអាហារពេលយប់ ២ ម៉ោងមុនជាប្រចាំ
# គ្រឿងផ្សំ មានដូចជា ៖
• ទឹកស្អាតចំនួន ២ លីត្រ
• ក្រូចឆ្មារយកទាំងសំបក ៤ ផ្លែ
• ខ្ទឹមស ចំនួន ៤ កំពឹស
• ខ្ញីទំហំប្រមាណជា ៤ សង់ទីម៉ែត្រ។
សូមអ្នកត្រូវចងចាំថា គ្រឿងផ្សំដែលអ្នកយកមកប្រើជាគ្រឿងផ្សំ ដែលធម្មជាតិពិតៗ ទើបអាចទទួលបានប្រសិទ្ធភាពខ្ពស់។
# របៀបអនុវត្ត ៖
• លាងក្រូចឆ្មារឲ្យស្អាត រួចកាត់វាជាចំណិតៗ
• លាង និងបកសំបកខ្ទឹមស និងខ្ញីឲ្យស្អាត
• យកគ្រឿងផ្សំទាំងនេះមកកិន ក្នុងម៉ាស៊ីនក្រឡុកឲ្យក្លាយជាល្បាយសព្វសាច់
• បន្ទាប់មកយកល្បាយទាំងនោះចាក់ចូលក្នុងឆ្នាំងមួយ រួចចាក់ទឹក ២ លីត្រចូល ដាំឲ្យពុះ
• បន្ទាប់ពីពុះហើយ ដាក់វាទុកចោលឲ្យត្រជាក់
• ស្រង់កាកចេញ យកតែទឹក ដាក់ចូលក្នុងដប រក្សាទុកក្នុងទូទឹកកក
• សម្រាប់ការទទួលទានវិញ គឺត្រូវក្រឡុកបន្តិចជាមុនសិន សឹមចាក់ទទួលទាន
• អ្នកអាចទទួលទានចំនួនមួយកែវ មុនពេលទទួលទានអាហារពេលយប់ ២ ម៉ោងមុន ជាការស្រេច៕