
ខ្ទឹមសត្រឹមតែមួយកំពឹស អាចបំបាត់អាការឈឺចាប់ត្រង់ត្រចៀក ដោយសារការឆ្លងមេរោគ ព្រមទាំងបំបាត់បញ្ហាឈឺក្បាល បានយ៉ាងមានប្រសិទ្ធភាព
ជាច្រើនសតវត្សមកហើយ ដែលខ្ទឹមស ត្រូវបានគេប្រើប្រាស់ជាប្រយោជន៍ដល់សុខភាពរបស់មនុស្ស។
ទន្ទឹមនឹងនោះដែរ ខ្ទឹមស ក៏អាចប្រើសម្រាប់ព្យាបាល ការឈឺចាប់ត្រង់ត្រចៀក ដោយសារការឆ្លងមេរោគបានដែរ។
ចង់ដឹងថា ខ្ទឹមសមានប្រសិទ្ធភាពព្យាបាលកម្រិតណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ។
ជាការពិតណាស់ ខ្ទឹមសត្រឹមតែមួយកំពឹស អាចបំបាត់អាការឈឺចាប់ត្រង់ត្រចៀក ដោយសារការឆ្លងមេរោគ ព្រមទាំងបំបាត់បញ្ហាឈឺក្បាល បានយ៉ាងមានប្រសិទ្ធភាព។
ងាយបំផុត ដោយគ្រាន់តែជ្រើសរើសខ្ទឹមស ដែលមានទំហំសមល្មមចំនួនមួយកំពឹស ព្រមទាំងបកសំបកខ្ទឹមសនោះចេញឲ្យស្អាត បន្ទាប់មកយកវាដាក់ក្នុងត្រចៀកម្ខាង ជាការស្រេច។
/p>នៅពេលនោះ អ្នកនឹងមានអារម្មណ៍ថា កំដៅចេញពីខ្ទឹមស កំពុងរីករាលពាសពេញត្រចៀក ហើយស្របនឹងពេលនោះដែរ ការឈឺចាប់ក្នុងត្រចៀក និងអាការឈឺក្បាលនឹងរសាយបាត់ជាបណ្តើរៗ។
មិនត្រឹមប៉ុណ្ណោះ អ្នកអាចអនុវត្តវីធីនេះ នៅមុនចូលគេង ដោយគេងទាំងដាក់ខ្ទឹមស ក្នុងត្រចៀក រយៈពេលមួយយប់ លុះព្រឹកឡើងអ្នកនឹងមានអារម្មណ៍ដូចជាមនុស្សម្នាក់ថ្មី និងមានភាពស្រស់ស្រាយ ខុសពីធម្មតាជាក់ជាមិនខានឡើយ៕
ប្រភព : Natural Medicine House