មន្រ្តីកាំកុងត្រូលយកគំរូទំនិញ៧០មុខពីអាជីវករផ្សារកណ្តាលទៅពិសោធន៍ភ្លាមៗរកសារធាតុគីមី (បូរ៉ាក់) - នាទីសុខភាព

ចុងក្រោយ

Thursday, June 29, 2017

មន្រ្តីកាំកុងត្រូលយកគំរូទំនិញ៧០មុខពីអាជីវករផ្សារកណ្តាលទៅពិសោធន៍ភ្លាមៗរកសារធាតុគីមី (បូរ៉ាក់)

ភ្នំពេញ ៖ បន្ទាប់ទទួលបានការណែនាំពីឯកឧត្តម ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៧នេះ លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូលបាន ដឹកនាំមន្រ្តីកាំកុងត្រូលផែស្ងួត សហការជាមួយគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារ កណ្តាល ខណ្ឌដូនពេញ ដោយបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ទៅលើ ទំនិញចំនួន ៧០ គំរូ ។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផល អោយត្រូវ តាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារ ហាមការដាក់ តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។

លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៧០គំរូ ក្នុងនោះ៦៨គំរូគ្មានសារធាតិគីមីហាមឃាត់នោះទេ ប៉ុន្តែមន្ត្រីកាំកុងត្រូលបានធ្វើការ ពិសោធន៍រកឃើញកាក់សំណល់ដែលមានជាតិថ្នាំសម្លាប់សត្វល្អិតនៅក្នុងខ្ទឹមស នឹងខ្ទឹមក្រហម ដូច្នេះសមត្ថកិច្ចសម្រេចដកហូត ខ្ទឹមស១,៣គីឡូក្រាម នឹងខ្ទឹមក្រហមចំនួន ០,៨គីឡូក្រាម នឹងបានហៅម្ចាស់មកណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ ទំនិញមានជាតិថ្នាំនេះតទៅទៀត។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែម នូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕
ប្រភព: រស្មីគោកធ្លក
loading...