ជាការពិតណាស់ ខ្ទិះដូង មានលក្ខណៈពិសេសអាចជួយឲ្យសក់ត្រង់តាមបែបធម្មជាតិបាន ដោយសារវាសំបូរប្រូតេអ៊ីន ជួយឲ្យសក់ទន់រលោង និងពង្រឹងឫសសក់បានយ៉ាងរឹងមាំ។ មិនត្រឹមប៉ុណ្ណោះ វាថែមទាំងផ្តល់ជីវជាតិ និងផ្តល់សំណើមដល់សក់ ឲ្យមានភាពចែងចាំង និងរលាស់ល្អទៀតផង។
ជាងនេះទៅទៀត ទឹកឃ្មុំ ក៏អាចប្រឆាំងនឹងបាក់តេរី ផ្សិត ដើម្បីការពារស្បែកក្បាល ពីការឆ្លងមេរោគផ្សេងៗផងដែរ។
ចង់ដឹងរបៀបអនុវត្តយ៉ាងណានោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

# គ្រឿងផ្សំ មានដូចជា ៖
• ទឹកខ្ទិះដូង
• ទឹកឃ្មុំ។

# របៀបអនុវត្ត ៖
• លាយខ្ទិះដូង ចំនួនមួយពែង ជាមួយទឹកឃ្មុំ មួយស្លាបព្រាបាយ ចូលគ្នា
• ចាក់ល្បាយខាងលើចូលក្នុងដប មានមាត់អាចបាញ់បាន រួចយកវាមកបាញ់ទៅលើគល់សក់ រហូតដល់ចុងសក់ឲ្យសព្វក្បាល
• ទុកចោលរយៈពេល ២ ទៅ ៣ ម៉ោង បន្ទាប់មកកក់ និងអប់សក់តាមធម្មតា
• ប្រើទឹកត្រជាក់លាងសម្អាតចេញ
• ត្រូវប្រើក្រាសមានធ្មេញធំ ដើម្បីសិតសក់កំពុងសើម និងទុកឲ្យវាស្ងួតជាការស្រេច
• អ្នកអាចអនុវត្តបានញឹកញាប់ តាមដែលអ្នកចង់ ដើម្បីទទួលបានលទ្ធផលរហ័សជាទីគាប់ចិត្ត។
គួរបញ្ជាក់ឡើងវិញថា អ្នកត្រូវប្រើទឹកត្រជាក់ធម្មតាដើម្បីលាងសម្អាតសក់របស់អ្នក ពីព្រោះទឹកត្រជាក់ធម្មតាអាចជួយឲ្យសក់កាន់តែមានសភាពភ្លឺរលើបរលោង មានទម្ងន់ មិនសំពីងសំពោង និងត្រង់ស្អាតតាមធម្មជាតិ៕

ប្រភព : The Indian Spot