ប្រយោជន៍​របស់ ផ្លែ​ននោង​ - នាទីសុខភាព

ចុងក្រោយ

Monday, June 12, 2017

ប្រយោជន៍​របស់ ផ្លែ​ននោង​

ប្រយោជន៍​នៃ ផ្លែ​ននោង មាន​ដូចខាងក្រោម​៖

- ជួយ​ព្យាបាល​ជំងឺ​ក្អក ដោយ​អ្នក​មិនចាំបាច់​ផឹកថ្នាំ​។​
- បើសិនជា​អ្នក​ឈឺបំពង់ក អ្នក​អាចយ​កវា​ច្របាច់​យក​ទឹក បន្ទាប់មក លាយ​ជាមួយ​ស្ករ អ្នក​អាច​ផឹក​មួយថ្ងៃ មួយ​ស្លាបព្រា​។​
- ក្រោយពេល​អ្នក​សម្រាលកូន​រួច អ្នក​គ្មាន​ទឹកដោះ​ឱ្យ​កូនបៅ អ្នក​អាចយ​កជើង​ជ្រូក ទៅ​ដាំ​ជាមួយ​ននោង​បាន នោះ​អ្នក​នឹងមាន​ទឹកដោះ​ឱ្យ​កូនបៅ​។​
- បើ​ជើង​អ្នក​តែងតែ​បែកញើស អ្នក​អាច​យក​ននោង​ដែល​ចាស់​ទៅ​អាំង បន្ទាប់មក ដាក់​ក្នុង​ស្បែកជើង​អ្នក ដើម្បី​ពាក់​កន្លះ​ខែ នោះ​អ្នកនឹង​ឈប់​បែកញើស​ជើង​ហើយ​។​
- បើ​អ្នក​ឈឺ​សរសៃ អ្នក​អាចយ​កវា​ទៅ​ច្របាច់​យក​ទឹក បន្ទាប់មក យកទៅ​កម្តៅ ដើម្បី​យក​ទឹក​វា​មក​ផឹក​កុំ​ឲ្យ​លើសពី ១០០ មី​លី​លីត្រ ក្នុង​មួយថ្ងៃ​៕ - See more 



​
ផ្លែទៀប​បារាំង អាច​សម្លាប់​មេរោគ​មហារីក ១២​ប្រភេទ​ខុសៗ​គ្នា​បាន​


តើ​អ្នកមាន​ដឹង​ទេ​ថា សារធាតុ​ចម្រាញ​ចេញពី​ផ្លែទៀប​បារាំង​អាច​ការពារ​មិន​ឲ្យ​កោសិកា​មហារីក​ចំនួន ១២​ប្រភេទ​ខុសៗ​គ្នា កើតមាន​ដែរ​ទេ​?

​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ផ្លែឈើ​មួយ​នេះ​មាន​លក្ខណៈ និង​គុណសម្បត្តិ​ជាច្រើន​នៅពេល​ប្រើប្រាស់​វា​ដើម្បី​ប្រឆាំងនឹង​ជំងឺមហារីក​មាត់ស្បូន ពោះវៀនធំ ក្រពេញ​ប្រូ​ស្តា​ត សួត កូនកណ្តុរ ក្រពេញ​អូ​វ៉ែ សុដន់ ថ្លើម និង​លំពែង​។​

​តាម​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​ក៏បាន​អះអាង​ដែរ​ថា ផ្លែទៀប​បារាំង មាន​ប្រសិទ្ធភាព​សម្លាប់​កោសិកា​មហារីក​ពោះវៀនធំ​ខ្លាំង​ជាង​ថ្នាំ Adriamycin ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺមហារីក រហូតដល់ ១០០០០​ដង​ឯណោះ​។​

​ការសិក្សា​ផ្សេង​មួយទៀត​បាន​រកឃើញថា សារធាតុ​ដែល​ចម្រាញ​ចេញពី​ផ្លែទៀប​បារាំង​អាច​បន្ថយល្បឿន​នៃ​ការលូតលាស់​កោសិកា​មហារីក​សុដន់​បាន​បាន​។​

​មានការ​សិក្សា​ច្រើន​ទៀត​ដែល​និយាយ​អំពី​ផ្លែទៀប​បារាំង​នេះ ព្រមទាំង​ឥទ្ធិពល​របស់​វា​ក្នុងការ​ប្រឆាំងនឹង​ជំងឺមហារីក​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​។ នេះ​ដោយសារតែ​វា​ផ្ទុក​ទៅដោយ​ភ្នាក់ងារ​ប្រឆាំងនឹង​ជំងឺមហារីក​ដ៏​ខ្លាំងក្លា​ជាច្រើន​ដែលមាន​ឈ្មោះថា Acetogenins ដែលជា​សារធាតុ​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​វាយប្រហារ​លើ​មហារីក​៕ - See more


ការសិក្សា​ថ្មី​៖ ម្ទេស​អាច​បញ្ឈប់​ការលូតលាស់​នៃជំងឺ​មហារីក​សុដន់​បាន

ដោយយោង​ទៅតាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ក្នុង​ម្ទេស​មាន​មូ​លេ​គុល​មួយ​ប្រភេទ​ដែល​អាច​បន្ថយឥទ្ធិពល​ជំងឺមហារីក​សុដន់​បាន ដែល​វា​ធ្លាប់តែ​ជា​រឿង​ពិបាក​មួយ​សម្រាប់​ព្យាបាល​។ ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅឯ Bochum សាកលវិទ្យាល័យ Ruhr ប្រទេស​អាឡឺម៉ង់ ដែល​ពួកគេ​បានធ្វើ​តេស្ត​ទៅលើ​សារធាតុ​ហិ​រ​ក្នុង​ម្ទេស​។​

​ជំងឺមហារីក​សុដន់​គឺជា​ទម្រង់​ជំងឺមហារីក​ដែល​កើតមាន​ញឹកញាប់​បំផុត​លើ​មនុស្ស​ស្រី​ទូរ​ទាំង​ពិភពលោក ដោយ​មិន​ប្រកាន់ពូជសាសន៍​អ្វី​ទាំងអស់​។​

​អ្នកស្រាវជ្រាវ​បានធ្វើ​តេស្ត​ទៅលើ​ឥទ្ធិពល​នៃ​សារធាតុ​ដ៏​សកម្ម​មួយ​ដែលមាន​ក្នុង​ម្ទេស នោះ​គឺ Capsaicin ហើយ​វា​ពិតជា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការលូតលាស់​របស់​ជំងឺមហារីក​សុដន់​មែន​។ សារធាតុ​មួយ​នេះដែរ ក៏ត្រូវ​បាន​គេ​អះអាងថា ជួយ​ជំរុញ​ដល់​ការ​ឆាប់​ងាប់ និង​ទប់ស្កាត់​ការលូតលាស់​របស់​កោសិកា​មហារីក​បាន​ច្រើន​ប្រភេទ​ដោយ​រួមទាំង មហារីក​នៅ​លំពែង និង​ពោះវៀនធំ​ផង​៕​
loading...