ចេក គឺ ជា ផ្លែ ឈើ ម្យ៉ាង ដែល មាន រសជាតិ ឈ្ងុយ ឆ្ងាញ់ ហើយ ថែម ទាំង អាច ដើរ តួនាទី យ៉ាង សំខាន់ ក្នុង ការ ដោះស្រាយ បញ្ហា មួយ ចំនួន ដែល តែង កើត មាន លើ មនុស្ស ស្ទើរ តែ គ្រប់ រូប ទៀត ផង ដូចជា៖
១) ភាព តប់ប្រមល់ ឬ ស្ត្រេស
នៅ ក្នុង យុគសម័យ ទំនើប នេះ មនុស្ស ភាគ ច្រើន រស់ នៅ ក្នុង ភាព តានតឹង ដែល វា មាន ផល ប៉ះពាល់ ទៅ លើ សុខភាព យ៉ាង ខ្លាំង។ ស្ត្រេស បង្កើន ល្បឿន នៃ ការ រំលាយ អាហារ ដែល នាំ ឲ្យ មាន ការ ថយ ចុះ នូវ សារធាតុ ប៉ូតាស្យូម នៅ ក្នុង រាងកាយ។ ផ្លែ ចេក ផ្ទុក ទៅ ដោយ បរិមាណ នៃ សារធាតុ ប៉ូតាស្យូម ជាច្រើន ដែល អាច ជួយ ឲ្យ បេះដូង មាន សភាព ធម្មតា បញ្ជូន ខ្យល់ អុកស៊ីហ្សែន ទៅ ខួរក្បាល យ៉ាង ល្អ និង ធ្វើ ឲ្យ បរិមាណ ទឹក នៅ ក្នុង រាង កាយ មាន កម្រិត សម ល្មម សម្រាប់ រាងកាយ ទៀត ផង។
២) អាការ ផ្សេងៗ មុន ពេល មក រដូវ (PMS)
ផ្លែ ចេក បាន បង្ហាញ ថា វីតាមីន B ធ្វើ ការ យ៉ាង ល្អ ចំពោះ PMS (អាការ ផ្លូវ កាយ និង ចិត្ត ដែល កើត ឡើង ២សប្តាហ៍ មុន ពេល មក រដូវ)។ វា កាត់ បន្ថយ ការ ឈឺចាប់ នៅ ក្នុង ពោះ និង ទ្រូង, កាត់ បន្ថយ ការ ផ្លាស់ ប្តូរ អារម្មណ៍ អាក្រក់ ផ្សេងៗ និង ការ កើន ឡើង នៃ ទឹក នៅ ក្នុង រាងកាយ ហើយ សម្បូរ ទៅ ដោយ វីតាមីន។
៣) ជំងឺ បាក់ ទឹក ចិត្ត
ផ្លែ ចេក សម្បូរ ទៅ ដោយ អាមីណូអាស៊ីត (Amino Acid) Tryptophan ដែល រំញោច ការ បញ្ចេញ អរម៉ូន Luck Serotonin។ ប្រសិន បើ អ្នក ចង់ មាន អារម្មណ៍ ស្ងប់ស្ងាត់ និង សប្បាយ ចិត្ត សូម ទទួល ទាន ផ្លែ ចេក ជា រៀង រាល់ ថ្ងៃ។
៤) ហើម ពោះ និង ទល់ លាមក
សារជាតិ Pectin នៅ ក្នុង ផ្លែ ចេក ជួយ បង្កើន ល្បឿន នៃ ការ រំលាយ អាហារ កម្ចាត់ ជាតិ ពុល និង សារធាតុ ពុល (Heavy Metal Toxin) មួយ ចំនួន ចេញ ពី រាងកាយ ព្រម ទាំង រំញោច ពោះវៀន ថែម ទៀត ផង។ កត្តា ទាំង អស់ នេះ ជួយ កាត់ បន្ថយ ការ ហើម ពោះ ខណៈ ដាស់ ពោះវៀន និង ដើរ តួនាទី ជា ថ្នាំ បញ្ចុះ ធម្មជាតិ សម្រាប់ ការ ទល់ លាមក។
៥) សម្ពាធ ឈាម
ដោយ សារ តែ ភាព សម្បូរ បែប នៃ សារធាតុ ប៉ូតាស្យូម ផ្លែ ចេក ត្រូវ បាន ផ្ដល់ អនុសាសន៍ ឲ្យ ទទួល ទាន ជា រៀង រាល់ ព្រឹក ព្រោះ ការ ទទួល ទាន សារធាតុ សូដ្យូម ខ្ពស់ និង ប៉ូតាស្យូម តិច ជះ ឥទ្ធិពល អវិជ្ជមាន ដល់ សម្ពាធ ឈាម៕
ប្រភព៖ Healthy Life Headlines ប្រែសម្រួល៖ សេង ឡុង