​៨វិធី ងាយៗដើម្បីព្យាបាលជំងឺរលាកក្រពះ!! - នាទីសុខភាព

ចុងក្រោយ

Wednesday, July 26, 2017

​៨វិធី ងាយៗដើម្បីព្យាបាលជំងឺរលាកក្រពះ!!

សុខភាពៈ សព្វថ្ងៃនេះ យើងប្រើជីវិតរស់នៅក្នុងស្ថានភាពមមាញឹក មិនថាការធ្វើការ ការរៀនសូត្រ ឬសកម្មភាពផ្សេងទៀត ដូច្នោះហើយធ្វើឲ្យយើងមានការធ្វេសប្រហែស ក្នុងការបរិភោគអាហារមិនទៀងពេលវេលា គឺជាទម្លាប់មិនល្អ តែងតែគិតថាគ្មានបញ្ហា ចុងក្រោយអាចធ្វើឲ្យអ្នកមានជំងឺក្រពះ ដោយមិនដឹងខ្លួន។

ជំងឺក្រពះភាគច្រើន មានអាការៈចុកសៀតណែន អួលក្នុងទ្រូង អាការៈឈឺចាប់បែបនេះ កើតឡើងមុននិងក្រោយពេលបរិភោគអាហារ រួមទាំងពេលពោះនៅទទេផងដែរ។ ការឈឺចាប់នេះត្រូវបានបង្កឡើងដោយអាស៊ីតក្នុងក្រពះអាហារ។ អាស៊ីតនេះធ្វើឲ្យរលាកដំបៅក្រពះ និងពោះវៀនតូចផ្នែកខាងលើ អាការៈការឈឺចាប់នេះ ជួនឈឺជូនបាត់ ឬមានការឈឺចាប់យូរ រហូតដល់ទៅ១៥ ទៅ២០នាទី ដោយយើងអាចលេបថ្នាំបន្សាបអាស៊ីត ឬពិសាអាហារ និងផឹកទឹក ដើម្បីបំបាត់ការឈឺចាប់។

អ្នកដែលមានជំងឺក្រពះ ប្រសិនបើមិនថែរក្សាក្រពះឲ្យបានត្រឹមត្រូវទេ វាអាចនឹងបង្កឲ្យមានផលវិបាកជាបន្តបន្ទាប់ ដូចជាការហូរឈាមក្នុងក្រពះ ដំបៅក្រពះជាដើម ដូច្នេះ អ្នកមានជំងឺក្រពះ គួរអនុវត្តដូចខាងក្រោម។

១.បរិភោគអាហារឲ្យបានទៀងទាត់ពេល

២.បរិភោគអាហារណា ដែលងាយស្រួលក្នុងការរំលាយ

៣.បរិភោគអាហារក្នុងបរិមាណល្មម

៤.ចៀសវាងអាហារដែលហិរខ្លាំង ជូរខ្លាំង

៥.កាត់បន្ថយការសេពគ្រឿងស្រវឹង

៦.បញ្ឈប់ ឬកាត់បន្ថយការជក់បារី

៧.សម្រាក់ឲ្យបានគ្រប់គ្រាន់ និងទៀងពេល

៨.ពេលមានអការៈចុកសៀតណែន គួរលេបថ្នាំទឹក ៤-៨ សប្តាហ៍ជាប់គ្នា៕

loading...