ប្រសិនអ្នកមានទម្លាប់យកដៃបិទមាត់ពេលកណ្តាស ចូរបោះបង់ចោលភ្លាម ព្រោះវាបង្កជា ជំងឺគ្រោះថ្នាក់ជាច្រើន ។
កណ្តាសជាការរំដោះខ្យល់ ចេញពីសួតតាមរយៈផ្នែកច្រមុះ និងមាត់ទន្ទឹមនោះ យើងក៏តែង កណ្តាស ដោយសារភ្នាសច្រមុះត្រូវរំញោច ដោយរបស់អ្វីមួយ ។ នេះជាប្រតិកម្មធម្មជាតិ របស់មនុស្ស ។ ពេលកណ្តាស មនុស្សគ្រប់គ្នាមានទម្លាប់យកដៃបិទមាត់ពិសេស គឺពេល នៅទីសាធារណៈ ប៉ុន្តែ ការពិតមួយដែលអ្នកមិនអាចស្មានដល់នោះ គឺការយកដៃបិទមាត់ពេល កណ្តាសបែរជាកំហុសដ៏គ្រោះថ្នាក់មួយអាចបណ្តាលឱ្យស្លាប់បាន ។
ការកណ្តាសសំដៅកម្ចាត់ចោលពន្លកជំងឺ, បាក់តេរីពីក្នុងច្រមុះរបស់អ្នកវាអាចរាលដាល ទៅពាស ពេញលឿនដូចភ្លើងឆេះព្រៃ ។ ពេល កណ្តាស យើងអាចរុញបាក់តេរីចេញ ឆ្ងាយពីច្រមុះដល់បួនម៉ែត្រ ហើយវា អាចរស់នៅក្នុងបរិយាកាសដល់៤៥ នាទី ។ ប្រសិនយើងចេះវិធីកណ្តាស អាចជួយទប់ស្កាត់ការរាលដាលរបស់ មេរោគទាំងនោះ ។
លោកស្រីលីសា អា ឃ័លី (Lisa Ac kerley) វេជ្ជបណ្ឌិតជំនាញផ្នែកអនាម័យបានទូន្មាន គ្រប់គ្នាគួរអនុវត្តន៍ វិធានការ “កណ្តាសកែងដៃ” ដើម្បី បញ្ចៀសរាលដាលជំងឺ ។ វេជ្ជបណ្ឌិត រូបនោះបានឱ្យដឹងថា “បច្ចុប្បន្ន ការកណ្តាសឬក្អកដាក់កែងដៃជាការល្អបំផុត ។

ប្រសិនកណ្តាសដាក់បាតដៃ សូម្បីតែពេលអ្នកមានក្រដាសជូតមាត់,
ពពួកវីរុសនៅតែអាច ឆ្លងកាត់ក្រដាស និងចម្លងចូលបរិយាកាស ។ ប្រសិនអ្នក
មិនអាចលាងដៃក្រោយពេលកណ្តាស នោះល្អបំផុត គឺកណ្តាសដាក់កែងដៃ ។
ថ្វីត្បិតអ្នកមិនអាចមើលឃើញ តែមានមេរោគរាប់ពាន់ លានជាប់នៅលើដៃ
របស់អ្នក ហើយប្រសិនមិនលាងដៃ មេរោគនឹងឆ្លងទៅទូរស័ព្ទ, កែវ កាហ្វេ… ឬ
របស់អ្វីដែលអ្នកប៉ះពាល់” ។
ការលាងដៃក្រោយពេល កណ្តាស អាចការពារយើងផុតពីគ្រុន ផ្តាសាយ, សម្លាប់បាក់តេរី លើដៃរបស់ អ្នក មុនពេលវាមានឱកាសឆ្លងអ្នកដទៃ ៕ ប្រែសម្រួល៖ រតនៈ