យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sun បានឲ្យដឹងថា
ត្រីខកំប៉ុងអាចបំផ្លាញសុខភាពពោះវៀនមនុស្សយើងបានដោយសារតែវាមានជាតិស័ង្គសីខ្ពស់ជាងកម្រិតមានសុវត្ថិភាពរហូតដល់
១០០ដងឯណោះ។
សេចក្តីរាយការណ៍នេះត្រូវបានធ្វើឡើងភ្លាមៗតាមរយៈការពិសោធន៍ក្នុងមន្ទីរពិសោធន៍មួយ
ដែលមានគោលដៅធ្វើតេស្តថា
តើកម្រិតជាតិស័ង្គសីដែលមានក្នុងអាហារកំប៉ុងអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារឬអត់។
យ៉ាងណាមិញ វាកើតឡើងត្រង់ថា
វាមានភាពប្រែប្រួលមួយក្នុងការគិតគូរលេខរបស់អ្នកស្រាវជ្រាវ
ដែលមានន័យថា
កម្រិតនៃជាតិស័ង្គសីគួរតែធ្វើឡើងឲ្យបានល្អទៅតាមការណែនាំត្រឹមត្រូវ។
អ្នកស្រាវជ្រាវបានវាស់កម្រិតជាតិស័ង្គសីក្នុងត្រីខកំប៉ុងធូណា
សាច់មាន់កំប៉ុង និងពោតកំប៉ុង ហើយក៏បានគិតគូររកឃើញថា
វាមានជាតិស័ង្គសី ៩៩៦មីលីក្រាមក្នុងត្រីខធូណាមួយកំប៉ុង។
បន្ទាប់មក គេបានយកចំនួនប៉ុណ្ណេះទៅប៉ះនឹងពោះវៀនតូចមនុស្ស។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានគិតគូរថា
ក្នុងមួយត្រីខកំប៉ុងមួយកំប៉ុងគួរតែមានជាតិស័ង្គសី ២.១មីលីក្រាម
មិនមែន ៩៩៦មីលីក្រាមឡើយ។
សម្រាប់តម្រូវការប្រចាំថ្ងៃរបស់មនុស្សយើងមានប្រហែលតែ
៩.៥មីលីក្រាមប៉ុណ្ណោះសម្រាប់បុរស និង ៧មីលីក្រាមសម្រាប់ស្ត្រី
ក្នុងមួយថ្ងៃ។
តាមការពិសោធន៍ទៅលើកោសិកាបានបង្ហាញថា
ការថយចុះមុខងាររបស់កោសិកាត្រូវបានគេរកឃើញនៅពេលប៉ះពាល់នឹងជាតិស័ង្គសី
៩៩៦មីលីក្រាម
ប៉ុន្តែរឿងនេះមិនទំនងជាសុក្រិតដែលដំណាងនូវអ្វីដែលកើតឡើងក្រោយពីកោសិកាប៉ះពាល់នឹងជាតិស័ង្គសី
២.១មីលីក្រាមឡើយ។
ជាតិស័ង្គសីគឺជាជាតិរ៉ែដ៏សំខាន់មួយដែលអាចជួយដល់មុខងារជាច្រើនរបស់រាងកាយដូចជា
ការបង្កើតជាកោសិកាថ្មី និងជួយឲ្យរបួសឆាប់ជាជាដើម។
ការប្រើកម្រិតនៃជាតិស័ង្គសីនេះខ្ពស់អាចបន្ថយចំនួននៃការបឺតស្រូបជាតិទងដែង
ដែលរឿងនេះនឹងធ្វើឲ្យកង្វះគ្រាប់ឈាម និងខ្សោយឆ្អឹងបាន៕ ដោយ:
http://www.health.com.kh / ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
